ក្មេងឃ្វាលគោ 2-Young $pider

ក្មេងឃ្វាលគោ 2

歌手:Young $pider

时间:2023-08-26

    使用手机浏览器「扫一扫」

    在手机上保存,获得更好体验

标签
歌词

លំបាកកុំរអ៊ូជីវិតត្រូវតែស៊ូ

ជួបឧបសគ្គអ្នកកុំបញ្ឈប់វាត្រូវតែទៅមុខ (x2)

ត្រូវតែមានសង្ឃឹម បន្តរស់នឹងស្នាមញញឹម ដ៏ល្អ

កែច្នៃក្ដីស្រមៃឱ្យមានតម្លៃទោះបីជាយើងក្រ

កុំគិតរឿងអាក្រក់ពេលយើងជោគជ័យគេចាំតែសាទរ

Vers1 :

Ohh ou hoo តើមានផ្លូវមួយណាអាចដោះបញ្ហាឱ្យដល់ទី

ឈានជំហានដំបូងខ្ញុំមានកំហុសតែពេលនេះ

ផ្លាស់ប្ដូរផ្នត់គំនិតខ្ញុំតែងតែគិតគ្រប់នាទី

ថាគួរធ្វើយ៉ាងណាខំប្រឹងស្វែងរកគ្រប់វិធី

ព្រោះក្ដីស្រមៃចាកចេញពីស្រុកហើយទៅធ្វើកញ្ចះគេ

គេប្រើទាំងថ្ងៃគេប្រើទាំងយប់គ្មានពេលណាទំនេរ

ជីវិតអ្នកក្រមិនសូវល្អមិនស្រួលដូចជាអ្នកមានទេ

ប្រើពាក្យសំដីមុននឹងនិយាយគួរតែយល់ដល់អារម្មណ៍គេ

Vers2 :

ជីវិតនេះមិនស្រួលខ្ញុំអ្នកដើរដេកដួល

គ្រប់យ៉ាងប្រែប្រួលព្រោះតែខ្ញុំប្រឹងប្រែង

ផ្លូវណាកាច់កែងមិនថាផ្លូវណាបត់

ឱ្យតែខ្ញុំអត់ធ្មត់ធ្វើដោយដៃខ្លួនឯង

មិនចាំគេប្រើក៏មិនចាំគេប្រាប់

មិនបាច់ចាំសាសព្ទពេលខ្ញុំចេញដើរ

ខ្ញុំគិតគូរមិនឱ្យខាតពេលយូរ

ពាក្យសំដីដូចធ្នូតែមិនងាយនឹងប្រើ

ខ្ញុំសង្ឃឹមថ្ងៃមួយខ្ញុំនឹងអាចធ្វើបាន

វាយកម្ទេចនូវឧបសគ្គដែលចង់មកកាក់ទាំងប៉ុន្មាន

ជីវិតមានតម្លៃខ្ញុំមិនចាញ់ គេបោកចងព័ទ្ធដោយសំណាញ់

រើបម្រះឱ្យរបូតចង់ចេះត្រូវតែរៀនសូត្រ

មិនចង់ឮគេចាក់បទស្មូត

ទើបខ្ញុំនេះខំប្រឹងរហូតក្ដីស្រមៃមិនរបូតឈោងចាប់វាមិនរបូត

អ្នកដែលមិនយល់ចេញឱ្យឆ្ងាយ

អត់មានពេលបរិយាយ ឬ សម្រាយប្រាប់ទៅអ្នកទេ

ជីវិតខ្ញុំពិបាកខំប្រឹងមកតាំងពីតូចខំយ៉ាងឆ្ងាយ

ប្រើគំនិតដោយដៃទទេ

រសជាតិយ៉ាងណាដែរ ដូចអង្គុយផឹកតែ

អង្គុយគិតរឿងជីវិតសម្រក់ទឹកភ្នែកជាមួយនឹងតែ

Switch beats/

សំឡេងខ្ញុំផ្អើលដល់ឋានទេវតា

មានឥទ្ធិពលពិតមិនធម្មតា

ពេលចេញក្រៅ like a rockstar

ក្លិនក្រអូបសាយភាយគ្រប់ទិសា

ឱ្យអ្នកទៅឆ្វេងខ្ញុំឱ្យអ្នកទៅស្ដាំ

ឱ្យអ្នកឮសំឡេងបូករួមនឹងបណ្ដាំ

បំបែកខ្ញុំមិនបានព្រោះខ្ញុំមានកម្លាំង

ផ្លាស់ទីប្ដូរជម្រកគ្មានអ្នកហ៊ានមកគាំង

ដើរទៅមួយជំហានគិតមួយជំហាន

I do it ( do it do it )

ងើបចេញពីភក់ឡើងមកគោកពីមុនស្មោគគ្រោក

ឥឡូវក្រអូបសាយភាយ I say

ដើរទៅមួយជំហានគិតមួយជំហាន

I do it ( do it do it )

ពួកអាស្អប់ចង់មកក្រវែលពួកអាហ្នឹងវាឆ្វែលពេលដែលយើង rich

I don’t give f*** ពេលដែលខ្ញុំប្ដូរ

ប្រើកំណាព្យពាក្យជួនរួមនឹង Micro

អ្នកដែលគាំទ្រគេនៅចាំហ៊ោ

Everyone clap clap clap គេសាទរ

ចង់លេងឈរទៅម្ខាង ព្រោះក្ដីស្រមៃគ្មានអ្វីធ្វើមិនបាន

ឈ្នះអស់សត្រូវប្រាប់ខ្លួនឯងធ្វើឱ្យបាន

ដើរដោយគិត ប្រើគំនិត គិតហើយកុំចេះតែស្មាន

មានគោលជំហរឈរឱ្យរឹងមាំ

ការឈឺចាប់ច្រើនដែលខ្ញុំបានទ្រាំ

របួសស្នាមជាប់សាច់តែខ្ញុំសាំ

ប្រឹងកែប្រឹងកាយ រស់នឹងពាក្យទ្រាំ

ចង់ឱ្យកេរ្តិ៍ឈ្មោះនេះល្អ

ប្រើញើសឈាមទាំងកម្លាំងយកមកប្ដូរ

ឱបក្ដីស្រមៃចេញពីស្រុកត្រូវតែឈរ

មានឱកាសចាប់ឱ្យបានឆាកជីវិតអ្នកនឹងប្ដូរ

展开显示全部歌词