
在手机上保存,获得更好体验
I.ផ្លូវតូចចង្អៀតហើយម្តេចឡើយមានអ្នកជ្រែក ទុក្ខកើនលើអម្រែកបែងចែកមិនចេញ សម្ពាធផ្លូវចិត្តចងរឹតថែមទោរម្នេញ ជុំវិញភាពជ្រក់ជ្រេញប្រដេញដោយបញ្ហា
II.វ័យកាន់តែទៅមុខបន្ទុកកាន់តែច្រើន ទំនួលខុសត្រូវកើនមិនដឹងដោះបែបណា ខ្ញុំត្រូវទទួលទោះដេកដួលមិនអាចតវ៉ា តើថ្ងៃណាទើបវាសនាល្អដូចគេ
R.សម្ពាធផ្លូវចិត្តបាំងបិទអស់ពន្លឺ ព្រះអាទិត្យនៅភ្លឺតែខ្ញុំនៅងងឹត ឃើញស្ពានជ្រោយចង្វារចេះតែចង់ទៅជិត ប៉ុន្តែនឹកអាណិតមនុស្សនៅជុំវិញខ្លួន
R1-សម្ពាធផ្លូវចិត្តរុញខ្ញុំស្ទើរដាច់ផ្ងារ សូម្បីស្នេហាក៏បរាជ័យគាប់ជួន ការងារជាច្រើនបរាជ័យផ្ទួនៗ ពេលនេះខ្ញុំទន់ខ្លួនសឹងទប់មិនជាប់ហើយ