បេីចង់បែកកុំចោទ
និពន្ធរឿងមកប្រឌិតភ្លាវៗមិនពិត
សាច់រឿងរៀបចំបង្កប់ល្បិច
ទាញជីវិតដៃគូចប់បែបនេះ
ចាប់ផ្ដេីមទទួលគ្នា
ចុះកុងត្រាលក្ខខណ្ឌជីវិត
កាយវិការកុហកចិត្ត ចាប់កំហុសមិនគិត
ព្រមទទួលពាក្យខ្សឹបភូតភរគេ
យ៉ាងហោចណាស់ បងបានព្យាយាមរួចហេីយ
ជឿមិនជឿក៏ដោយ មិនប្ដូរចម្លេីយ ទោះចោទថាបងក្បាលរឹង
យ៉ាងហោចណាស់ បងបានបកស្រាយរួចហេីយ
ទ្រូងឈឺចាប់ឥតស្បេីយ មិនប្ដូរចម្លេីយ បណ្ដឹងសារទុក្ខរៀបហេីយ មិនចង់ប្រែខ្មៅជាស។
ចង់អោយធ្វេីអ្វីក៏ព្រម
ចាក់រុកយ៉ាងណាក៏ទ្រាំ
មិនតបមិនតនៅស្ងៀមមិនមាត់
ឆ្អែតឆ្អន់ដេីរចេញមិនបាច់ឃាត់
ដល់ផ្លូវបត់ក៏អាចចង់បត់។
Pre and Chorus
ជាប់អន្ទាក់ពិបាកនៅ
ភាពខុសដេញខ្ញុំអោយទៅ
ខ្ញុំខុសត្រូវរកផ្លូវក្រោយទប់ទាំងបង្ខំចិត្ត
ស្នេហ៍ដល់ផ្លូវទាល់។